ទឹកឈូ

រមណីយដ្ឋាន ទឹកឈូ

ទឹកឈូ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត និង មានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ នៅទីនេះទេសចរណ៍ អាចងូតទឹក ពិសាម្ហូបអាហារ នៅតាមតូបជាប់ល្វែងគ្នា ស្ដាប់សំឡេងទឹកហូរ និងសម្រាកលំហែកាយ ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ។សម្រស់រមណីយដ្ឋានទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលមួយ ដែលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារតែទីនោះមានអាកាសធាតុល្អបរិសុទ្ធ ជាពិសេសគឺអាចទស្សនាទេសភាពស្រស់ត្រកាលនៅតាមដងផ្លូវ រួមជាមួយនឹងការងូតទឹក  ។តំបន់រមណីយដ្ឋានទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្តកំពត ដោយ សារទីនោះមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងាយជាង៨គីឡូម៉ែត្រ ហើយមានទឹកថ្លាឈ្វេងមើលឃើញដល់បាតដី មានទឹកហូរតិចៗមិនចេះដាច់ សូម្បីតែនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង អាចឱ្យយើងងូតទឹកលេងយ៉ាងសប្បាយ រីករាយ និងមានខ្យូសជាច្រើន ដែលរង់ចាំភ្ញៀវទេសចរ ទៅសម្រាកលម្ហែកាយ ញ៉ុំាអាហារដ៏មានឱជារសជាច្រើនមុខ។​” និយាយរួមទៅគោលដៅដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ គឺតំបន់ទឹកឈូ ហើយតំបន់ទឹកឈូនេះ យើងមានបណ្តុំកន្លែងកម្សាន្តច្រើន បានន័យថាយើងមានសកម្មភាពងូតទឹកផង យើងមានទឹកជ្រោះដែលភ្ញៀវអាចមកកម្សាន្តបាន ចឹងមានន័យថាតំបន់ទេសចរណ៍នេះមានភ្ញៀវទៅច្រើន  ហើយរមណីយដ្ឋាន ឋានសួគ៌បូកគោ ក៏ទាក់ទាញដែរ និងកន្លែងដទៃទៀត ដូចជានៅតំបន់ទំនប់ម្លិចនិងកន្លែងផ្សេងៗទៀត ក៏អញ្ជើញទៅកម្សាន្តដែរ តែតិចជាងគោលដៅទឹកឈូនេះទេ”។
សូមបញ្ជាក់ថា ទឹកឈូ មានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពតនិងមានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីរង្វង់មូលទុរេន ក្រុងកំពត ខេត្តកំពត៕

Location: https://maps.app.goo.gl/UELTXKwTYRaxqwsQ6?g_st=it