ព័ត៌មានលំអិត

ចូលរួមជិះកង់ ដើម្បីសុខភាព អនាម័យ បរិស្ថាន និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុក

លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានដឹកនាំយុន្ធនាការជិះកង់កម្សាន្ត ដើម្បីសុខភាពល្អ ព្រមទាំងផ្សព្វផ្សាយ អនាម័យ បរិស្ថានស្អាត នៅតាមតំបន់ទេសចរណ៍ក្នុងស្រុកទឹកឈូ ។

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥

លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានដឹកនាំយុន្ធនាការជិះកង់កម្សាន្ត ដើម្បីសុខភាពល្អ ព្រមទាំងផ្សព្វផ្សាយ អនាម័យ បរិស្ថានស្អាត នៅតាមតំបន់ទេសចរណ៍ក្នុងស្រុកទឹកឈូ ។

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីនាយក/នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោក លោកស្រីប្រធានការិយាល័យជំនាញទាំង១៣ កងកម្លាំងក្នុងស្រុក មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា និងក្រុមការងារអង្គការ អេដ អេ អាកស្យុងផងដែរ។

សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១០នេះតទៅ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចមកខ្ចីកង់សម្រាប់ជិះសម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងមូលដ្ឋានស្រុក នៅសាលាស្រុកទឹកឈូដោយឥគិតថ្លៃជាមួយក្រុមការងារផងដែរ៕

Telegram Channel: t.me/+Qrl2BIUx3CE2OTU9
Website: toekchhou.info