ព័ត៌មានលំអិត

អបអរសាទរទិវាយុវជនអន្តរជាតិលើកទី២៥ ១២ សីហា ១៩៩៩ - ១២ សីហា ២០២៤

យុវជនជាសរសៃឈាមនិងដង្ហើម មិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏ជាកម្លាំងជួរមុខក្នុងការការពារ ដោះស្រាយបញ្ហាដែលកើតមាន។

លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ បានដឹកនាំយុវជនចំនួន៥០នាក់ ចូលរួមបរិច្ចាគឈាម នៅមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ក្រោមប្រធានបទ ៖ “ឈាម គឺជាជីវិត “ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

ក្នុងនាមយើងជាក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ យើងពិតជាចង់ឃើញភាពស្វាហាប់របស់យុវជនក្នុងការចូលរួមអភិវឌ្ឍប្រទេស ជាពិសេសការងារមនុស្សធម៌ ពីព្រោះយើងត្រូវការយុវជន ដើម្បីកសាងនូវសមិទ្ធផលថ្មីៗក្នុងការសម្រួលដល់ការរស់នៅរបស់ប្រជាជន៕